Messi រកបានជិត ៦៤៤ គ្រាប់ បំបែកកំណត់ត្រាមួយរបស់វីរបុរសបាល់ទាត់ពិភពលោក Péle
ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប FC Barcelona បានរកគ្រាប់បាល់ ១ គ្រាប់ទៀត ជូនក្លិបរបស់ខ្លូន ក្នុងការ ប្រកួតពានរង្វាន់លីគកំពូលអេស្ប៉ាញ La Liga Santander រដូវកាល ២០២០-២០២១ កន្លងទៅនេះ ដែលធ្វើឱ្យស្ថិតិគ្រាប់បាល់របស់គេនៅ Barcelona កើនដល់ ៦៤៤ គ្រាប់ ។
គ្រាប់បាល់ទាំង ៦៤៤ គ្រាប់រាប់ចាប់តាំងពីគេចូលលេងឈុតធំឱ្យ Barcelona នេះ វាល្មមគ្រប់គ្រាន់ឱ្យគេឡើងកាន់កំណត់ត្រាថ្មីមួយទៀត ដោយជាប់ជាកីឡាករដែលរកគ្រាប់បាល់ឱ្យ Barcelona ច្រើ់នជាងគេបង្អស់ ។
យ៉ាងណាមិញ កំណត់ត្រានេះ បានបំបែកកំណត់ត្រារបស់វីរបុរសបាល់ទាត់ Péle ដែលមានស្ថិតិ ៦៤៣ គ្រាប់ ។
ក្រោយពីរកបានកំណត់ត្រាមួយនេះ Messi បានថ្លែងថា រូបគេមិនដែលស្រម៉ៃថាខ្លួនអាចមកដល់ចំណុចនេះឡើយ ទាំងដែលរូបគេមិនអាចប្រៀបផ្ទឹមទៅនឹងវីរបុរសបាល់ទាត់ Péle ទៀតផង។
គួរឱ្យដឹងដែរថា វីរបុរសបាល់ទាត់ Péle ត្រូវបានគេស្គាល់ថាជាកីឡាករបាល់ទាត់លំដាប់លេខ ១ របស់ពិភពលោកក្នុងទស្សវត្សឆ្នាំ ៦០ និង ៧០ ដោយរូបលោក បានជួយឱ្យ Barcelona ប្រមូលស្ទើរគ្រប់ពាន ហើយថែមទាំងជួយឱ្យប្រស៊ីលលើកពាន World Cup ជាច្រើនលើ់កទៀតផង៕
ប្រភព៖ Messi