ចូលនិវត្តន៍ជាង ១ ឆ្នាំ ពេលនេះ Casillas ប្រកាសវិលចូលវាលស្មៅជាមួយ Real Madrid វិញហើយ!
កំពូលអ្នកចាំទីអេស្ប៉ាញ ត្រូវបានកាសែតក្នុងស្រុកអេស្ប៉ាញចុះផ្សាយព្រោងព្រាតអំំពីដំណឹងនៃកាលវិលចូលទីលានបាល់ទាត់វិញ បន្ទាប់ពីចូលនិវត្តន៍បានជាង ១ ឆ្នាំ (កាលពីខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ ។
ការវិលត្រលប់មកវិញនេះ គេត្រូវបានប្រកាសថានឹងចូលរួមជាមួយនឹង Real Madrid ជាក្លិបដែលគេជោគជ័យបំផុតនៅក្នុងអាជីព ។ ការផ្លាស់ចូលទីលានវិញនេះ គឺគេនឹងបន្តការងារក្រៅជាមួយនឹងក្លិប Real Madrid ដដែលក្នុងនាមជាទីប្រឹក្សាក្លិប Real Madrid ។
គួរឱ្យដឹងដែរថា Casillas ត្រូវបានចូលនិវត្តន៍ភ្លាមៗបន្ទាប់ពីមានបញ្ហាបេះដូង កំឡុងពេលហ្វឹកហាត់ជាមួយ Porto កាលពីចុងឆ្នាំ ២០១៨ ក្រោយពេលដែលគេផ្លាស់ទៅ Porto កាលពីឆ្នាំ ២០១៥ ហើយក៏ចូលនិវត្តន៍នៅទីនោះតែម្តង ៕
ប្រភព statesport