Barcelona ឡើងមកកាន់ចំណាត់ថ្នាក់ក្រុមកំពូលទាំង ៥ ហើយ!
ក្នុងការប្រកួត La Liga ប្រចាំសប្តាហ៍ទី ១៤ របស់ខ្លួន ក្លិបបាល់ទាត់អ្នកមានបុណ្យ FC Barcelona បានទទួលជ័យជម្នះយ៉ាងល្អឥតខ្ចោះ ដោយបាន យកឈ្នះ ក្លិប REAL VALLADOLID CF ដោយលទ្ធផល ៣ ទល់នឹង ០ នៅក្រៅដី ។
៣ គ្រាប់របស់ Barcelona រកបានដោយ Lenglet នៅនាទីទី ២១ និង Braithwaite នៅនាទីទី ៣៥ ហើយនៅតង់ទី ២ Lionel Messi បានបន្ថែម ១ គ្រាប់ទៀតនៅនាទីទី ៦៥ មុននឹងបញ្ចប់ការប្រកួត ។
FC Barcelona ហាក់ធ្វើបានល្អឡើងវិញ បន្ទាប់ពីធ្លាក់ជើងអស់ជិតកន្លះរដូវកាល ដោយនៅ ៣ ប្រកួតចុងក្រោយនេះ ឈ្នះ ២ និង ស្មើ ១ រកបាន ២៤ ពិន្ទុ ពីការប្រកួត ១៤ លើក ឈ្នះ ៧ ស្មើ ៣ និង ចាញ់ ៤ ហើយកំពុងឈរនៅចំណាត់ថ្នាក់ក្រុមល្អទាំង ៥ នៃតារាងពិន្ទុ La Liga ៕
ប្រភព៖ Laliga