Arsenal បន្តបរាជ័យជ្រុះចេញពីពាន Carabao Cup ក្រោមដៃ ManCity ៤-១ (វីដេអូ)
កាលពីយប់ទាបភ្លឺ ថ្ងៃពុធ ទី ២៣ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ក្លិប Arsenal បានបរាជ័យក្នុងដីខ្លួនឯង នៃការប្រកួតវគ្គ ៨ ក្រុម ពានរង្វាន់សំខាន់មួយរបស់ សហព័ន្ធបាល់ទាត់អង់គ្លេស Carabao Cup 2020 ដោយចាញ់ក្រុម Manchester City ។
លទ្ធផលនៅតង់ទី ១ ហាក់នៅល្អដោយក្រុមទាំង ២ ស្មើគ្នា ១ ទល់នឹង ១ ។ ចូលដល់តង់ទី ២ ManCity បានបន្ថែម ៣ គ្រាប់ ខណៈ Arsenal រកមិនបានអ្វីទាល់តែសោះ ។ ចំពោះលទ្ធផល ចាញ់ ៤ ទល់នឹង ១ នេះគឺជាការចុកចាប់មួយផ្នែកទៀតរបស់ក្លិប Arsenal ដ្បិតអីជិត ១០ ប្រកួតចុងក្រោយនេះ ក្លិបដែលធ្លាប់តែខ្លាំងពីមុននេះ នៅមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ។
លទ្ធផលនេះ បាននាំឱ្យ ManCity កក់កៅអីឡើងទៅវគ្គបន្ត (ពាក់កណ្តាលផ្តាច់ព្រ័ត្រ) ដោយស្វ័យប្រវត្តិ ដែលនឹងធ្វើឡើងនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ៕