Dominik សុខចិត្តចោលក្លិបធំ ២ ទៅលេងនៅ RB Leipzig
កីឡាករ Dominik Szoboszlai ខ្សែបម្រើរបស់ក្លិប RB Salzburg នៃលីគកំពូលអូទ្រីស បានផ្លាស់ទៅលេងនៅក្លិប RB Leipzig ដែលជាក្លិបស្ថិតនៅលីគកំពូលអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី ២១ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ដោយនឹងពាក់អាវលេខ ១៧ នៅក្លិបថ្មីនេះ ។
ការផ្ទេរទៅរបស់កីឡាកររូបនេះ បានធ្វើឱ្យក្លិបធំៗ ២ (Real Madrid និង FC Bayern Munich) មានការខកចិត្តយ៉ាងខ្លាំង ដោយសារតែដណ្តើមគ្នាទិញមិនបាន តែបែរជាធ្លាក់ទៅលើដៃក្លិបមិនសូវល្បីឈ្មោះនេះទៅវិញ ។ ទាក់ទងទៅនឹងការផ្ទេរនេះ កីឡាករខាងលើនឹងទទួលបានកុងត្រា ៤ រដូវកាលកន្លះ ហើយនឹងបង្ហាញខ្លួនក្នុងជម្រើសដំបូងរបស់ក្លិប ។
នេះអាចជាការសម្រេចចិត្តដ៏ល្អមួយ ពីព្រោះនៅក្លិបនេះ រូបគេអាចនឹងបានបង្ហាញខ្លួននៅក្នុងពាន UEFA Champions League ហើយអាចលេងបានគ្រប់ប្រកួត ។ វាខុសគ្នាពីការទៅក្លិបធំដែលគេដាក់នៅកៅអីបម្រុង ហើយក្លិបធំៗទាំងនោះកំពុងស្ថិតនៅក្នុងស្ថានភាពធ្លាក់ជើងទៅទៀត ៕
ប្រភព៖ Leipzig