ខ្លាំងមែន! កូនច្បង Wayne Rooney ចុះកុងត្រាលេងឱ្យ Manchester United
កាលពីពេលថ្មីៗនេះ អតីតកីឡាករខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្លិប Manchester United និង ជម្រើសជាតិអង់គ្លេស Wayne Rooney បានបង្ហោះនៅលើទំព័រផ្លូវការរបស់ខ្លួននូវរូបភាព ១ សន្លឹកដែលបង្ហាញអំពីការចុះកុងត្រាកូនប្រុសច្បងរបស់គេ Kai Rooney ឱ្យចូលរួមជាមួយនឹងអតីតក្លិបរបស់ខ្លួន ។
ក្នុងវ័យត្រឹមតែ ១១ ឆ្នាំតែប៉ុណ្ណោះ កូនប្រុសច្បង Rooney នឹងត្រូវរ៉ាប់រងតួនាទីជាខ្សែប្រយុទ្ធ ដែលពាក់អាវលេខ ១០ ដូចឪពុក ក្នុងឈុតយុវជនអាយុក្រោម ១៨ ឆ្នាំរបស់ក្លិប Manchester United ។
គួរឱ្យដឹងដែរថា នៅពេលនេះ Rooney កំពុងតែកាន់តួនាទី ២ គឺជាកីឡាករផង និង ជាអ្នកដឹកនាំក្រុមផង របស់ក្លិប Derby Country ដែលជាក្លិបកំពុងលេងនៅលីគទី ២ អង់គ្លេស ដែលជាក្របខណ្ឌធំជាងគេបង្អស់បន្ទាប់ពី Premier League ៕
ប្រភព៖ Rooney