Salah បដិសេធ ពាក្យចចាមអារាម ថាខ្លួនចង់ចេញពី Liverpool ទៅ Barcelona
កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារាមជាច្រើនជុំវិញ រឿងរ៉ាវរបស់ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិប Liverpool ដោយថាគេនឹងចាកចេញពីក្លិបសព្វថ្ងៃរបស់គេ ដោយទៅរួមរស់ជាមួយនឹង Barcelona វិញ នាទីផ្សារដោះដូរខាងមុខនេះ ដោយសារតែខ្លួនមិនពេញចិត្ត ចំពោះការដកតំណែងប្រធានក្រុមចេញកាលពីប្រកួត UEFA Champions League ។
ជុំវិញរឿងរ៉ាវនេះ Salah បានចេញមុខបកស្រាយដោយត្រង់ៗក្នុងបទសម្ភាសមុនការប្រកួតទល់នឹង Crytal Palace ថា ខ្លួនរាងអន់ចិត្តបន្តិចមែន នឹងការដកតំណែងប្រធានក្រុម តែវាមិនបានប៉ះពាល់អារម្មណ៍ក្នុងការលេងក្នុងក្លិបនេះឡើយ ។ Salah បន្ថែមថា គេនឹងធ្វើឱ្យបានល្អជាមួយនឹង Liverpool ដើម្បីដណ្តើមតំណែងប្រធានក្រុមរបស់ខ្លួនមកវិញ ។
គួរឱ្យដឹងដែរថា ក្រោយពីបញ្ចប់ការសម្ភាស Salah ពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយរូបគេបានជួយឱ្យក្រុម Liverpool យកឈ្នះក្រុម Crystal Palace ដោយលទ្ធផលល្អដូចផ្កា គឺ ៧ ទល់នឹង ០ ។ ក្នុងនោះដែរ Salah រកបានដល់ទៅ ២ គ្រាប់ម្នាក់ឯង ទៀតផង ៕
ប្រភព៖ talksport