សោកស្តាយ ! ចាន់ រតនា ភ្លាត់ស្នៀត ចាញ់កីឡាករចិន នៅ ONE Championship នាទឹកទី ៣
កីឡាករក្បាច់គុនចម្រុះជើងខ្លាំងរបស់កម្ពុជា ចាន់ រតនា បានឡើងសង្វៀន ONE Championship នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ដែលត្រូវប្រកួតប៉ះដៃគូសញ្ជាតិចិន ដែលមានឈ្មោះថា Wei Xie និង មានវ័យត្រឹមតែ ២៤ ឆ្នាំ តែប៉ុណ្ណោះ នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នៅប្រទេសសិង្ហបុរី។ ។
ការប្រកួតបានបញ្ចប់ទៅក្រោយប្រកួតគ្នាអស់ ៣ ទឹកពេញ ដោយក្នុងនោះទឹកទី១ កីឡាករ ចាន់ រតនា បានស្ទាបស្ទង់កម្លាំង ចូលដល់ទឹកទី២វិញ ចាន់ រតនា ហាក់ក្តៅម៉ាស៊ីន បានចូលម៉ាត់ និង ទាត់ចំគោលដៅជាច្រើនលើកច្រើនសារ ។ តែគួរឱ្យសោកស្តាយ នាទឺកទី៣ ដែលជាទឹកបញ្ចប់កីឡាករកម្ពុជា បានវាយចំគោលដៅនឹងសន្សំពិន្ទុបានយ៉ាងច្រើនដែរ តែបានភ្លាត់ស្នៀត ដោយដួល ហើយត្រូវដៃគូវាយបន្ថែមផ្ទួនៗ ធ្វើឱ្យអជ្ញាកណ្តាលបញ្ចប់នៅត្រឹមពាក់កណ្តាលទឹកទី ៣ នេះតែម្តង ៕
គួរឱ្យដឹងដែរថា ចាន់ រតនា គឺជាកីឡាករកម្ពុជាដែលខ្លាំងជាងគេបំផុតនៅ ONE Championship ដោយធ្លាប់ប្រកួតសរុប ១១ លើក ក្នុងនោះឈ្នះ ៧ និង ចាញ់ ៤ ។ ហើយជ័យជម្នះលើកនេះ គឺជាការចាញ់លើកដំបូងក្រោយពីប្រកួតឈ្នះ ៣ លើកជាប់ៗគ្នារបស់កីឡាកររូបនេះ ៕