អង្គរថាយហ្គើរ យកបានខ្សែបម្រើ Kosuke Uchida មកពីលីគកំពូលជប៉ុន
ក្លិបបាល់ទាត់អង្គរថាយហ្គើរ បានប្រកាសកីឡាករបរទេសទី ២ ដែលនឹងត្រូវនាំចូលមកកាន់ក្លិបរបស់ខ្លួននារដូវកាល ២០២១ ខាងមុខនេះ។ ក្នុងនោះ កីឡាករបរទេសទី ២ រូបនោះ ត្រូវបានគេដឹងថា សុទ្ធតែពោរពេញទៅដោយបទពិសោធន៍ខ្ពស់មកពីលីគកំពូលជប៉ុន និង តំបន់អាស៊ាន ។
កីឡាករបរទេសទី ២ រូបនោះ មានឈ្មោះថា Kosuke Uchida សញ្ជាតិជប៉ុន ធ្លាប់ប្រកបអាជីពនៅលីគកំពូលជប៉ុនជាមួយនឹងក្លិបខ្លាំង ២ គឺ Oita Trinita និង FC Ryukyu មុននឹងឈានជើងចេញមកប្រកបអាជីពនៅក្រៅប្រទេស ដូចជា អឺរ៉ុប និង អាស៊ីអាគ្នេយ៍ (ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ) ។
គួរឱ្យដឹងដែរថា ក្លិបអង្គរថាយហ្គើរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ បានព្យាយាមយ៉ាងខ្លាំងក្នុងការនាំយកកីឡាករ និង គ្រូបង្ហាត់មានបទពិសោធន៍ខ្ពស់មកកាន់ក្លិប ខណៈដែលកីឡាករបរទេសទី ១ របស់ក្លិបនេះ គឺ ??? ???? ត្រូវបាននាំមកពីប្រទេសអូស្ត្រាលី៕
ប្រភព៖ ATFC