បែកធ្លាយអាថ៌កំបាំងដែល Ronaldo រក្សាកម្លាំងបានល្អ មិនមានកីឡាករណាធ្វើដូច!
ទោះបីជាមានវ័យជ្រេណាស់ទៅហើយក្តី តែកីឡាករ Christiano Ronaldo នៅតែមានការសម្បទាល្អ។ ក្នុងនោះ កាលពីឆ្នាំ២០១៩ កន្លងទៅនេះ គ្រូពេទ្យរបស់ក្លិប Juventus ដែលជាក្លិបដែលរូបគេ ប្រកបអាជីពបច្ចុប្បន្ន បានពោលសរសើរលទ្ធផលតេស្តិ៍ចង្វាក់បេះដូង និង កម្លាំងថា កីឡាកររូបនេះ ពិតជាធ្វើបានល្អក្នុងនាមជាកីឡាករបាល់ទាត់អាជីព ដោយរក្សាសុខភាពរបស់ខ្លួននៅល្ អដូចជាកីឡាករមានវ័យត្រឹម ២៥ ឆ្នាំតែប៉ុណ្ណោះ ។
ថ្មីៗនេះ មានប្រភពមួយធ្លាយចេញពី លោក Dimitar Berbatov ដែលជាអតីតមិត្តរួមក្រុមរបស់ Ronaldo កាលពីនៅ Manchester United បានបង្ហើបពីអ្វីដែលធ្វើឱ្យកីឡាកររូបនេះ មានកម្លាំង និង សុខភាពល្អនោះ គឺដោយសារតែ កីឡាករខាងលើនេះ ហ្វឹកហាត់ដូចម៉ាស៊ីន សឹងតែរកពេលទំនេរគ្មាន។
លោកថា កីឡាកររូបនេះ ចូលចិត្តហ្វឹកហាត់ណាស់ ហើយលោកតែងតែមកដល់ទីលាន ហ្វឹកហាត់មុនគេ ១ ម៉ោង។ បន្ទាប់ពីហ្វឹកហាត់ហើយ កីឡាករដទៃទៅសម្រាកអស់ តែ Ronaldo នៅបន្តទៅហែលទឹក ហើយនៅហ្វឹកហាត់ Gym តែម្នាក់ឯងទៀតផង។
គួរឱ្យដឹងដែរថា ដ្បិតតែមានវ័យ ៣៥ ឆ្នាំទៅហើយក្តី ក៏ប៉ុន្តែ Ronaldo នៅតែស្ថិតនៅក្នុងក្រសែភ្នែកក្លិបធំៗ ដោយគេបានរក្សាទម្រង់លេង និង កម្លាំងបានយ៉ាងល្អ ហើយនៅតែជោគជ័យ បើទោះបីជាគេផ្លាស់ប្តូរក្លិបលេងក៏ដោយ៕
ប្រភព៖ dailymail