ទីបំផុត Haaland គឺជាម្ចាស់ពាន Golden Boy ២០២០
Erling Haaland កំពូលខ្សែប្រយុទ្ធរបស់ន័រវេស និង ក្លិប Borussia Dortmund បានទទួលពានរង្វាន់ Golden Boy Award នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ក្រោយពីបានជាប់នូវជ័យលាភីមួយនេះ ។
ការជាប់នេះ គឺបានមកពីការបោះឆ្នោតពីទូទាំងពិភពលោក តែវាមិនមែនចៃដន្យឡើយ ព្រោះឆ្នាំ ២០២០ នេះ កីឡាកររូបនេះរកបាន ២៣ គ្រាប់ក្នុង ២៣ ប្រកួតឱ្យ BVB ហើយជាប់ជាកីឡាកររកបានច្រើនគ្រាប់ជាងគេនៅ UEFA Champions Leauge ថែមទៀតផង ។
ពានរង្វាន់ Golden Boy Award នេះគឺជាពានរង្វាន់មួយដែលបារាំងបានប្រគល់ជូនទៅដល់កីឡាករវ័យក្មេងដែលល្អបំផុតប្រចាំឆ្នាំនីមួយៗ ។ ក្នុងនោះ កន្លងមក មានកីឡាករជាច្រើនសាងភាពល្បីល្បាញខ្លាំង បន្ទាប់ពីទទួលបានពានរង្វាន់នេះ ដែលមានដូចជា Messi, Pogba, Suarez, Rooney, Aguero និង Balotelli ជាដើម៕
ប្រភព៖ thesun