ខ្សែការពារជម្រើសជាតិកម្ពុជាដ៏ឆ្នើម បោះបង់អាជីពបាល់ទាត់ទាំងអាល័យ ដើម្បីគ្រួសារ
កាលពីពេលកន្លងទៅនេះ កីឡាករខ្សែការពាររបស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន រដូវកាល ២០២០ បានប្រកាសលាឈប់ពីអាជីពបាល់ទាត់របស់ខ្លួនទាំងអាល័យ ក្រោយប្រឡូកក្នុងអាជីពនេះ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ។
ចំពោះមូលហេតុដែលលាចេញពីជម្រើសជាតិនេះ កីឡាករខាងលើទើបតែបានបញ្ជាក់ថា គឺដោយសារតែគ្រួសារមិនចង់ឃើញលោកឈឺចាប់នៅពេលដែលមានការប៉ះទង្គិចនៅលើទីលាន ។ លោកបានបញ្ញាក់ថាគ្រួសារបានស្នើសុំឱ្យលោកឈប់ ក្រោយពេលដែលលោករងរបួសធ្ងន់ធ្ងរ កាលពីខែកុម្ភៈកន្លងទៅ រហូតឈានដល់ការវះកាត់។ របួសនេះ វាបានអូសបន្លាយជិត ១ រដូវកាល ហើយទើបតែបានជាសះស្បើយវិញ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ នេះប៉ុណ្ណោះ។
គួររំលឹកដែរថា កីឡាករ សុខ សុវណ្ណ គឺជាខ្សែការពារដ៏ល្បីម្នាក់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលតែងតែរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិកម្ពុជា ដោយាការឆ្មក់តែតបាល់ជ្រុងជារឿយៗ ហើយរូបលោកធ្លាប់លេងឱ្យក្រុមល្បីៗរបស់កម្ពុជា ជាច្រើនដូចជា បឹងកេត វិសាខា ភ្នំពេញក្រោន ដណ្ដើមបានពានរង្វាន់ទាំងក្នុងស្រុក និង អន្តរជាតិ ជាច្រើនទៀតផង៕