នៅតែខ្លាំង! Ronaldo ឡើងឈរកំពូលតារាងអ្នកស៊ុតច្រើនជាងគេនៅ Seria A
នៅថ្ងៃអង្គារ៍ ទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នេះ កំពូលខ្សែប្រយុទ្ធ Christiano Ronaldo បានឡើងមកកាន់តំណែងកំពូលតារាង Seria A សារជាថ្មី ក្រោយស៊ុត ២ គ្រាប់បន្ថែម ដោយឈរទន្ទឹមគ្នាជាមួយនឹង Zlatan Ibrahimovic ក្នុងតំណែងកំពូលនេះ ។
នៅក្នុងប្រកួតទី ១០០ របស់គេឱ្យក្លិប Juventus ទល់នឹងក្រុម Genoa នៃលីគកំពូលអ៊ីតាលី Ronaldo បានស៊ុត ២ គ្រាប់ជួយឱ្យ Juventus បានយកឈ្នះដោយលទ្ធផល ៣ ទល់នឹង ១។ បើសរុបមកគេរកបាន ១០ គ្រាប់ហើយ គិតត្រឹមប្រកួតទី ១១ នៅលីគកំពូលអ៊ីតាលី ។
Juventus កំពុងស្ថិតនៅលេខ ៤ នៃតារាង Seria A ដោយឆ្លងកាត់ ១១ ប្រកួត រកបានជ័យជម្នះ ៨ ប្រកួត និង ស្មើ ៥ ប្រកួត មិនទាន់ស្គាល់ពាក្យបរាជ័យ ដោយមាន ២៣ ពិន្ទុ ខណៈដែល AC Milan ស្ថិតនៅកំពូលតារាង មាន ២៧ ពិន្ទុ ៕
ប្រភព៖ skysport