ចេញហើយ! លទ្ធផល ចាប់ពូល វគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League
កាលពីយប់ថ្ងៃ ចន្ទ ទី ១៤ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ UEFA Champions Legue បានធ្វើការចាប់គូ ការប្រកួតវគ្គ ១៦ ក្រុមរបស់ខ្លួន ដោយជើងទី ១ និងធ្វើឡើងនៅថ្ងៃទី ១៦, ១៧, ២៣, ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ខាងមុខ ខណៈដែលជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ៩, ១០, ១៦, ១៧ ខែមីនា ឆ្នាំ២០២១ ។
- Borussia Mönchengladbach (GER) ជួបជាមួយនឹង Manchester City (ENG)
- Lazio ជួបជាមួយនឹង Bayern
- Atlético ជួបជាមួយនឹង Chelsea
- Leipzig ជួបជាមួយនឹង Liverpool
- Porto ជួបជាមួយនឹង Juventus
- Barcelona ជួបជាមួយនឹង Paris
- Sevilla ជួបជាមួយនឹង Borussia Dortmund
- Atalanta ជួបជាមួយនឹង Real Madrid
គួរឱ្យដឹងដែរថា ក្រោយពីរកឃើញក្រុមឈ្នះទាំង ៨ ពីវគ្គនេះ ការប្រកួតពានរង្វាន់ UEFA Champions League នឹងបន្តវគ្គ ៨ ក្រុមចុងក្រោយនៅថ្ងៃទី ៦ និង ៧ មេសា ជើងទី ១ មុននឹង ប្រកួតជើងទី ២ របស់ខ្លួន នៅថ្ងៃទី ២៧ និង ២៨ ខែមេសា ឆ្នាំ ២០២០៕