ព្រះអើយ! បើកទ្វារបង្គន់ខ្វាក ចេញអូនតូចអើតក្បាលមក រត់បាតជើងសព្រាត!
ករណីបែបនេះ វាហាក់បីដូចជាមិនមែនជារឿងថ្មីឡើយនៅក្នុងប្រទេសថៃ ដែលគេបានឃើញសត្វពស់នៅក្នុងចានបង្គន់ ជាពិសេសបង្គន់សាធារណៈ។ តួយ៉ាងដូចជាថ្មីៗនេះ មានករណីមួយដ៏ភ្ញាក់ផ្អើល បានកើតឡើងនៅក្នុងបង្គន់សាធារណៈមួយកន្លែង បន្ទាប់ពីមានពស់មួយក្បាល អើតចេញក្បាលពីក្នុងបង្គន់។
ក្នុងនោះ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Kridsana Boon បានបង្ហោះឃ្លីបវីដេអូទៅកាន់ Group អ្នកបោះតង់ ដោយវីដេអូឃ្លីបនោះមានរយៈពេល ១៧ វិនាទី និង បានបង្ហាញរូបភាពពស់លូនចេញពីបង្គន់។
យ៉ាងណាមិញ បើទោះបីជាបែបនេះក្តី ក្នុងករណីដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ព្រោះតែអ្នកប្រើប្រាស់បង្គន់នោះ គាត់បានពិនិត្យមើលមុននឹងចាប់ផ្តើមប្រតិបត្តិការ ហើយភ្លាមៗនោះ បុរសរូបនោះ ក៏បានរាយការណ៍ទៅកាន់អ្នកគ្រប់គ្រង កន្លែងនោះទាន់ពេលវេលា។
គួរឱ្យដឹងថា ពស់ដែលលូនចេញមកនោះ មានពណ៍ខ្មៅមួយក្បាល ហើយហាក់បីដូចជាខ្លាចមនុស្សទៅវិញ ដោយសារតែនៅពេលដែលអ្នកគ្រប់គ្រងនៅទីនោះបានដើរចូលទៅមើល ភ្លាមៗនោះពស់នោះ ក៏បានសំងំលូនចូលទៅក្នុងទឹកបង្គន់វិញ និង បានបង្កជាការលំបាកក្នុងការចាប់ទាញយកចេញមកយ៉ាងខ្លាំង៕
ប្រភព៖ kapook