PSG ចង់ដាក់សំណើរខ្ចីជើង Dele Alli ពី Spur ក្រោយលោក Mourinho មិនប្រើប្រាស់
ក្លិបបាល់ទាត់ PSG បានបង្ហាញមហិច្ឆិតារបស់ខ្លួនសារជាថ្មី ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Dele Alli ពីក្លិបមាន់ខ្នាយមាស Tottemhamp Hotspur នាទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាលនេះ ។
ការរៀបចំផែនការនេះ គឺក្រោយពេលដែល PSG មើលឃើញថា Dele Alli លែងជាកីឡាករក្នុងកែវភ្នែក លោក José Mourinho ទៀតហើយ ខណៈដែលគេទើបតែលេងបាន ២ ប្រកួតតែប៉ុណ្ណោះ ក្នុងរដូវកាល ២០២១ នេះ ដោយមានឈ្មោះត្រឹមតែកីឡាករបម្រុងគ្រប់ការប្រកួត ។
បើតាមភ្នាក់ងាររបស់កីឡាករខាងលើ ក៏បានបញ្ជាក់ដែរថា Dele Alli ក៏ចង់ចាកចេញដែរ តែមិនទាន់មានការត្រូវរ៉ូវជាមួយនឹងក្លិបណានៅឡើយទេ តែគេមានភាគរយច្រើន ក្នុងការដែល PSG ដាក់ឱ្យក្លិបផ្សេងខ្ចីជើង ៕
ប្រភព៖ dailymail