កីឡាការិនីបាល់ទាត់កែភេទដំបូងបង្អស់ បង្ហាញខ្លួន ១ ប្រកួត ត្រូវក្លិបនៅអាហ្សង់ទីនទិញ
កីឡាការិនីបាល់ទាត់ Mara Gomez ដែលជាខ្សែប្រយុទ្ធរបស់ក្លិបតូចមួយនៅកាណាដា Toronto City បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមរបស់ខ្លួន តែត្រូវបានក្លិបមកពីលីគកំពូលអាហ្សង់ទីនទិញយកទៅភ្លែតក្រោយពីបញ្ចប់ការប្រកួតភ្លាម ។
Mara Gomez ត្រូវបានគេដឹងថាមានភេទស្រីពេញលេញ ក្រោយពីការវះកាត់កែភេទរបស់នាងជាច្រើនលើករហូតទទួលបានជោគជ័យ ។ ការកែភេទពីប្រុសមកស្រីនេះហើយ គឺជាចំណុចដែលអន្ទងក្លិប Las Malvinas FC មកពីលីគកំពូលនារីអាហ្សង់ទីន ចុះមកផ្ទាល់ដើម្បីទិញយកកីឡាការិនីរូបនេះ ដោយមិនគិតពីអ្វីទាំងអស់ ។
គួរឱ្យដឹងដែរថា ការប្រកួតបាល់ទាត់នារីនៅប្រទេសអាហ្សង់ទីន ត្រូវបានគេចាត់ទុកថាជាកន្លែងដែលមានការប្រកួតប្រជែងខ្ពស់ជាងគេបំផុតនៅលើពិភពលោក ។ Las Malvinas FC សង្ឍឹមយ៉ាងមុតមាំថា កីឡាការិនីខាងលើនឹងជួយក្លិបបានច្រើនដោយសារតែ កម្លាំង និង បច្ចេកទេសមានភាពល្អ ហើយស្វាហាប់ដូចទៅនឹងបុរសដែរ ៕
ប្រភព៖ sportbible