Messi និង Ronaldo ជាប់ជាបេក្ខភាពប្រជែងគ្នាដណ្តើមពានលំដាប់ពិភពលោក ២
ព្រឹត្ដិការណ៍ Globe Soccer Awards គឺជាកម្មវិធីដែលជ្រើសរើសកីឡាករ គ្រូបង្វឹក ឆ្នើមមកពីទូទាំងពិភពលោក ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១០ មក នៅក្នុងទីកក្រុង Dubai ប្រទេសអារ៉ាប់រួម ដោយ Globe Soccer Award ។
ចំពោះបេក្ខភាពប្រជែងពានត្រូវបានកម្មវិធីនេះប្រកាសជាផ្លូវការហើយ មានពានចំនួន ៧ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ Ronaldo និង Messi សុទ្ធតែមានឈ្មោះក្នុងការប្រជែងពានកីឡាករល្អដល់ទៅ ២ ដូចគ្នា ។ ខាងក្រោមនេះគឺជាបេក្ខភាពប្រជែងពានទាំង ៧ ៖
- កីឡាករប្រចាំសតវត្សរ៍ ៖ Cristiano Ronaldo, Lionel Messi, Ronaldinho និង Mohamed Salah
- គ្រូបង្វឹកប្រចាំសតវត្សរ៍ ៖ Alex Ferguson, Pep Guardiola, Jose Mourinho និង Zinedine Zidane
- ក្លិបប្រចាំសតវត្សរ៍ ៖ Al Ahly, Bayern Munich, Barcelona និង Real Madrid
- ភ្នាក់ងារកីឡាករប្រចាំសតវត្សរ៍ ៖ Giovanni Branchini, Jorge Mendes និង Mino Raiola
- កីឡាករប្រចាំឆ្នាំ ២០២០៖ Cristiano Ronaldo, Lionel Messi និង Robert Lewandowski
- ក្លិបប្រចាំឆ្នាំ ២០២០៖ Bayern, Liverpool និង Real Madrid
- គ្រូបង្វឹកប្រចាំឆ្នាំ ២០២០៖ Gian Piero Gasperini (Atalanta), Hansi Flick (Bayern) និង Jurgen Klopp (Liverpool)៕