ការពិតអ្នកកីឡាកាសស្លៀកខោរូបអង្គរវត្ត បង្ហាញខ្លួននៅ AEW យ៉ាងសង្ហានោះ ជាកូនខ្មែរសោះ (វីដេអូ)
នៅក្នុងកាលពីថ្ងៃអង្គារ៍ទី ០៨ ខែធ្នូ ឆ្នាំ ២០២០ នៃសង្វៀន AEW មានអ្នកកីឡាកាសម្នាក់ បានបង្ហាញខ្លួនជាលើកដំបូងក្នុងសង្វៀននេះ ក្នុងការប្រកួតជាលក្ខណ: Tag Team ដោយមានស្លៀកខោពណ៌មាស និង មានរូបអង្គរវត្ត ហើយចាប់ដៃគួជាមួយនឹងអ្នកកីឡាកាសម្នាក់ផ្សេងទៀត គឺ VSK ។ ការប្រកួតនេះបានធ្វើឱ្យជនជាតិខ្មែរជាច្រើនមានភាពងឿងឆ្ងល់យ៉ាងខ្លាំង ដោយចង់ដឹងអំពីអត្តសញ្ញាណរបស់កីឡាកររូបនេះយ៉ាងខ្លាំង ។
ជាការពិត អ្នកកីឡាកាសនោះ គឺមានឈ្មោះ ឈុន សុធារ៉ា ឬ Sotheara Chhun ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរូបគេបានបញ្ជាក់ថា គេមានឈាមជ័រជាជនជាតិខ្មែរសុទ្ធសាធ ។ គេចង់បង្ហាញអំពីប្រទេសកម្ពុជា ទៅកាន់ពិភពលោកឱ្យបានស្គាល់កាន់តែច្រើន ។
ការប្រកួតដំបូងរបស់គេ មានរយៈពេលប្រមាណជា ៦ នាទី ដោយកីឡាករឈាមជ័រខ្មែរខាងលើ បានបង្ហាញខ្លួនជាមួយនឹងក្បាច់ប្រយុទ្ធដ៏ល្អជក់ចិត្ត តែគួរឱ្យសោកស្តាយ ក្រុមរបស់ ឈុន សុធារ៉ា បានចាញ់ដៃគូបដិបក្ខរបស់ខ្លួន ដោយក្លេរកាច់ជើង ហើយគោះដៃចុះចាញ់ ដោយ ឈុន សុធារ៉ា ផ្ទាល់តែម្តង ៕
ប្រភព៖ AEW