ម្ចាស់ស្បែកជើងមាស ជួយឱ្យអ៊ីតាលីលើកពាន World Cup ឆ្នាំ ១៩៨២ បានទទួលមរណភាពហើយ
វីរបុរសបាល់ទាត់ កំពូលខ្សែប្រយុទ្ធអ៊ីតាលី Paolo Rossi បានទទួលមរណភាពហើយ កាលពីថ្ងៃពុធ ទី ០៩ ខែធ្នូ ឆ្នាំ ២០២០ ក្នុងវ័យ ៦៤ ឆ្នាំ នៅក្នុងទីក្រុង Porto នៃប្រទេសអ៊ីតាលី នេះបើតាមការចុះផ្សាយពីកាសែតក្នុងស្រុកអ៊ីតាលីមួយ ។
លោក Paolo Rossi ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាកីឡាករដ៏ល្បីល្បាញមួយរូបលើពិភពលោកក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ មិនត្រឹមតែនៅក្នុងប្រទេសអ៊ីតាលីឡើយ ។ លោកបានជួយឱ្យអ៊ីតាលីឈ្នះពានរង្វាន់ពិភពលោក World Cup ឆ្នាំ ១៩៨២ នៅក្នុងប្រទេសអេស្ប៉ាញ ហើយបានឈ្នះស្បែកជើងមាស ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេបង្អស់ ប្រចាំព្រឹត្តិការណ៍នោះទៀតផង ។
បើនិយាយអំពីអាជីពបាល់ទាត់វិញ លោកជោគជ័យខ្លាំងកាលនៅលេងឱ្យក្លិប Juventus កំឡុងឆ្នាំ ១៩៨១ ដល់ ១៩៨៥ ។ លោកធ្លាប់លេងឱ្យក្លិបជាច្រើនដូចជា Juventus និង AC Milan ជាដើម មុននឹងសម្រេចចូលនិវត្តន៍ពីអាជីពនេះនៅឆ្នាំ ១៩៨៧ ៕
ប្រភព៖ dailymail