យប់មិញ Juventus លត់ Barcelona ៣ ទល់នឹង ០ តែឡើងវគ្គបន្តដូចគ្នា (វីដេអូ)
កាលពីយប់រំលងអាធ្រាត្រថ្ងៃពុធ ទី ០៩ ខែធ្នូ ឆ្នាំ ២០២០ នេះក្លិបបាល់ទាត់ Barcelona FC បានចាញ់ក្រោមថ្វីជើងក្រុម Juventus FC ដោយលទ្ធផល ៣ ទល់នឹង ០ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ប្រកួតចុងក្រោយបង្អស់ក្នុងពូល ។
ការប្រកួតនេះត្រូវបាន គេចាប់អារម្មណ៍ច្រើន ដោយសារតែជាប្រកួតដំបូងក្នុងរយៈពេល ២ ឆ្នាំ ចុងក្រោយដែលកីឡាករល្បី ២ រូប គឺ Lionel Messi និង Christiano Ronaldo បានជួបគ្នា ។ ការជួបគ្នាលើកនេះ ហាក់មិនដូចអ្វីដែល អ្នកគាំទ្ររំពឹងទុកឡើយ ដោយសារតែលទ្ធផល ៣ ទល់នឹង ០ ដែល Barcelona មិនអាចតដៃរួចឡើយ ។ ចំណែកឯ Juventus វិញរកបាន ៣ គ្រាប់ គឺជាចំណែកដ៏ធំរបស់ Ronaldo ដែលជួយក្រុម បានដល់ទៅ ២ គ្រាប់ ។
ទោះបីជាលទ្ធផលយ៉ាងនេះក្តី ក៏ក្រុមទាំង ២ នៅតែឡើងទៅវគ្គបន្ត ដោយមានពិន្ទុ ១៥ ស្មើគ្នា គឺ Juventus ឈរលេខ ១ ឯ Barcelona ឈរនៅលេខ ២ ប្រចាំពូល G នៃពានរង្វាន់ក្លិបដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុបនេះ ៕