Mbappe រកឱ្យ PSG បាន ១០០ គ្រាប់ ជាកីឡារស៊ុតបានច្រើនជាងគេគិតត្រឹម ៤ រដូវកាល
កាលពីយប់ថ្ងៃ ចន្ទ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុម Paris Saint Germain បានយកឈ្នះក្រុម Montpellier ដោយលទ្ធផល ៣ ទល់នឹង ១ ក្នុងការប្រកួត លីគកំពូលបារាំង ខណៈដែល Mbappe ក៏រកបាន ១ គ្រាប់ដែរនៅចុងម៉ោង ។
១ គ្រាប់នេះ បាននាំឱ្យកីឡាករវ័យ ២១ ឆ្នាំរូបនេះ រកបានគម្រប់ ១០០ គ្រាប់ឱ្យក្លិប PSG ពីគ្រប់កម្មវិធីប្រកួតទាំងអស់ ខណៈដែលខ្លួនទើបតែមកចូលរួមបាន ៤ រដូវកាលតែប៉ុណ្ណោះជាមួយក្លិបរបស់ខ្លួន ដែលជាកំណត់ត្រាស៊ុតចូលបានច្រើនជាងគេបង្អស់នៅក្នុងក្លិប ។ កំណត់ត្រានេះ តាមពីក្រោយដោយ Neymar ( ៧៦ គ្រាប់), Cavani ( ៧០ គ្រាប់) ។
ក្នុងចំណោមគ្រាប់ទាំង ១០០ នោះ Mbappe កីឡាកររូបនេះបានប្រើជើងស្តាំរកបាន ៧៨ គ្រាប់ ជើងឆ្វេងរកបាន ១០ គ្រាប់ និងក្បាលរកបាន ២ គ្រាប់ ដោយក្នុងនោះស៊ុតចូលនៅក្នុងទឹកដីរបស់ PSG ដល់ទៅ ៤៨ គ្រាប់ ៕
ប្រភព៖ PSG