Robert Lowandoski ថាក្រុមខ្លួននឹងឈ្នះ UEFA Champions League ២ រដូវកាលជាប់ៗគ្នា
ក្នុងបទសម្ភាសមួយបន្ទាប់ពីបញ្ចប់ការប្រកួតទី ៥ ក្នុងពូលរួច កីឡាករខ្សែប្រយុទ្ធកណ្តាល Robert Lewandowski ដែលពាក់អាវលេខ ៩ របស់ក្លិប Bayern Munich បាននិយាយថា ខ្លួនបានស្រមៃរួចហើយថាខ្លួននឹងលើកពានរង្វាន់នេះម្តងទៀតនៅឆ្នាំនេះ ។
ថ្លែងគាំទ្រក្តីស្រមៃរបស់ខ្លួន កីឡាករកំពស់ ១ ម៉ែត្រ ៨៥ សង់ទីម៉ែត្រ រូបនេះបន្ថែមថា អ្វីៗហាក់ដើរស្របជាមួយនឹងក្តីស្រមៃ ដោយសារមកទល់នឹងពេលនេះក្រុមកំពុងតែឈរដាច់លេខ ១ កំពូលតារាង ហើយមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ ។ ដូចនេះហើយ គេរំពឹងខ្ពស់ថា ក្លិបរបស់ខ្លួននឹងឈ្នះពាននេះជាមួយនឹងកំណត់ត្រាល្អបំផុតដូចឆ្នាំមុន ។
គួររំឭកថា ក្រុម Bayern Munich ជាជើងឯកពានរង្វាន់បាល់ទាត់ដ៏ធំជាងគេបំផុតប្រចាំទ្វីបអឺរ៉ុប UEFA Champions League ដោយរក្សាកំណត់ត្រាមិនដែលចាញ់ទាល់តែសោះ ចាប់តាំងពីវគ្គចែកពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រតែម្តង ។ ការឈ្នះនេះ គឺជាលើកទី ៦ ហើយ ដែលក្រុមនេះបានឈ្នះពានរង្វាន់ UEFA Champions League ចាប់តាំងពីកកើតពាននេះមក ៕
ប្រភព៖ SPORTUK