ថាមែនៗ! La Liga ពិន័យ Messi ៣ ពាន់អឺរ៉ូ ជុំវិញកាយវិការមួយនេះ!
គណៈកម្មការរៀបចំការប្រកួតលីគកំពូលអេស្ប៉ាញ (La Liga) បានចេញវិធានការណ៍ពិន័យទៅលើកីឡាករ Lionel Messi ដោយសារតែបានបង្ហាញ (ផ្សព្វផ្សាយ) ឯកសណ្ឋានក្រុមផ្សេងដែលមិនមានក្នុងការប្រកួត ។
ជុំវិញនឹងការពិន័យនេះ ក្លិប Barcelona នឹងត្រូវរ៉ាប់រងបង់ប្រាក់ចំនួន ៣ ពាន់អឺរ៉ូ ចំពោះកំហុសរបស់ Messi នេះ ។ បើតាមច្បាប់នៃការប្រកួត ការបង្ហាញនិមិត្តសញ្ញាក្រុម ឬ ពាណិជ្ជកម្មនានា ដែលមិនពាក់ព័ន្ធនឹងការប្រកួតគឺ សុទ្ធតែត្រូវប្រឈមមុខនឹងការពិន័យ ។
គួររំលឹកដែរថា កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ បានដោះអាវក្រុម Barcelona ចេញ ដោយបង្ហាញអាវក្រុម Newell’s Old Boys ដែលជាក្រុមដែលលោក Maradona ប្រកបអាជីពចុងក្រោយជាកីឡាករបាល់ទាត់ ក្រោយពេលដែលគេស៊ុតបញ្ចូលទី កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ដើម្បីជាការនឹករលឹកដល់វីរបុរសអាហ្សង់ទីន៕
ប្រភព៖ dailymail