Hazard របួសជាលើកទី ៨ ក្នុងអាជីពនៅ Real Madrid
កីឡាករជម្រើសជាតិប៊ែលហ្សិក Eden Michael Hazard ត្រូវបានទទួលរងរបួសម្តងទៀតហើយ។ យ៉ាងណាមិញ កាលពីថ្ងៃអង្គារ៏ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ លោកបានរងរបួសសាច់ដុំ ដែលនេះគឺជាការរងរបួសជាលើកទី ៨ គិតត្រឹម រយៈពេល ១ ឆ្នាំជាងនៃការផ្ទេរមក Real Madrid នេះ ។
បើគិតទិន្នន័យជារួមក្នុងរយៈពេល ១ឆ្នាំជាងមកនេះ កីឡាករខ្សែបម្រើស្លាបរូបនេះ បានលេងត្រឹមតែ ១៩ ប្រកួត និង រកបាន ២ គ្រាប់តែប៉ុណ្ណោះ ខណៈដែលទិន្នន័យរបួសវិញ គឺគេអវត្តមានពីទីលាន រហូតដល់ទៅ ២៧៩ ថ្ងៃ បើគិតជាប្រកួតស្មើនឹង ៤២ ប្រកួត ។
គួររំលឹកថា កីឡាកររូបនេះធ្លាប់រងរបួសជាច្រើនដូចជា របួសសសៃពួរ (សម្រាក ១ ខែជាង), របួសប្រះឆ្អឺង (សម្រាក ៣ ខែ), របួស របួសសាច់ដុំ (សម្រាកកន្លះខែ), កូវីដ ១៩ (សម្រាកកន្លះខែ) រួមនឹងរបួសរយៈពេលខ្លីជាច្រើនទៀត៕
ប្រភព៖ dailymail