Zidane គិតរឿងដឹកនាំក្រុមឱ្យឈ្នះ មិនគិតរឿងលាលែងឡើយ ខណៈក្រុមកំពុងជួបហានិភ័យ
កាលពីពីយប់រំលងអាធ្រាត្រថ្ងៃពុធ ទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្លិបស្តេចស Real Madrid បានចាញ់ក្រុមមិនសូវខ្លាំង Shakhtar Donetsk ដោយលទ្ធផល ២ ទល់នឹង ០ ក្នុងពានរង្វាន់ UEFA Champions League ។
ចំពោះការបរាជ័យដ៏ធំមួយនេះ មានមតិជាច្រើនស្នើរឱ្យលោក Zidane ដែលជាគ្រូបង្វឹកលាលែងពីតំណែង។ យ៉ាងណាមិញ ឆ្លើយតបនឹងរឿងនេះ Zidane បានតបទៅវិញថា ការចាកចេញរបស់លោកមិនអាចជួយក្រុមឡើយ អ្វីដែលសំខាន់គឺត្រូវរក ៣ ពិន្ទុឱ្យបាននៅប្រកួតក្រោយ ដើម្បីឡើងវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League ។
គួរឱ្យដឹងដែរថា ប្រសិនបើប្រកួតក្រោយ ដែល Real Madrid ធ្វើជាម្ចាស់ផ្ទះទទួលក្រុម D Borussia Monchenglabach មិនបានទទួលជ័យជម្នះទេនោះ Real Madrid នឹងធ្លាក់ចេញពីពាននេះ ហើយនឹងធ្លាក់ខ្លួនទៅលេងក្នុងពានលំដាប់ទាបជាងនេះ នៅឆ្នាំក្រោយផងដែរ៕
ប្រភព៖ SportJan