ដាក់ ២ គ្រាប់រួច Neymar ថាចង់ចេញពី PSG ទៅលេងជាមួយ Messi នៅ Barcelona វិញ
កាលពីយប់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្នុងពានរង្វាន់ UEFA Champions League ក្លិប Paris Saint Germain បានយកឈ្នះក្លិប Manchester United ដោយលទ្ធផល ៣ ទល់នឹង ១ ដល់ក្នុងដី ManU ។ ដោយក្នុងនោះដែរ Neymar JR អតីតខ្សែប្រយុទ្ធរបស់ FC Barcelona រកបានដល់ទៅ ២ គ្រាប់ម្នាក់ឯង ។
ក្រោយបានសងសឹកក្រុមនេះបានសម្រេច កីឡាករ Neymar JR បានថ្លែងក្នុងបទសម្ភាសថា នៅពេលនេះបំណងប្រាថ្នាដែលចង់សងសឹក ManU វាបានសម្រេចហើយ។ ក្តីបំណងមួយទៀតរបស់គេ គឺចង់វិលទៅលេងជុំជាមួយនឹង Lionel Messi វិញ ដើម្បីឱ្យគាត់មានកម្លាំងចិត្តលេងបាល់បានល្អឡើងវិញ ។
គួរឱ្យដឹងដែរថា កាលពីដើមរដូវកាល ២០២០ កន្លងទៅ Neymar បានប្រកាសថាចង់វិលទៅក្លិបចាស់វិញ តែអ្វីៗមិនបានដូចបំណងឡើយ ដោយសារតែកូវីដ ១៩ ។ ចំណែងឯ Messi វិញហាក់អស់កម្លាំងចិត្តជាមួយនឹង Barcelona ដោយរដូវកាលចុងក្រោយនេះ ធ្វើមិនបានល្អទាល់តែសោះ រហូតក្រុមធ្លាក់ស្ទើរតែដល់បាតតារាង La Liga ទៅហើយ៕
ប្រភព៖ Thesun