បែកគ្នាយូរហើយតែ Barcelona អត់ទាន់សងលុយលោក Satien នៅឡើយទេ
លោក Quique Setien អតីតគ្រូបង្វឹក FC Barcelona ត្រូវបានក្លិបបណ្តេញចេញពីតំណែងភ្លាមៗ ក្រោយពីលោកដឹកនាំក្រុមមិនបានល្អ ដោយចាញ់ក្រុម Bayern Munich ដែលជើងឯក UEFA Champions League ក្នុងលទ្ធផលដ៏ទក់សាច់គឺ ៨ ទល់នឹង ២ ។
បើយោងទៅតាមកិច្ចសន្យា ការរំលាយកិច្ចសន្យាដែលនៅមានសុពលភាព ក្លិប FC Barcelona ត្រូវបង់ប្រាក់ជំងឺចិត្តរាប់លានដុល្លារទៅកាន់អតីតគ្រូបង្វឹកខាងលើនេះ តែមកទល់នឹងពេលនេះ លោក Quique Setien នៅមិនទាន់ទទួលបាននូវប្រាក់ជំងឺចិត្តនៅឡើយទេ ហើយលោកក៏មិនទាន់បានទទួលការចរចារអ្វីទាំងអស់ពីសំណាក់ក្លិបមួយនេះ ។
លោក Quique Setien ធ្លាប់បញ្ជាក់ថា ក្លិប Barcelona ធ្វើនេះហាក់ដូចជាប្រមាថដល់លោកយ៉ាងខ្លាំង ដោយលោកត្រូវបានគេដកចេញទាំងមិនបានទទួលដំណឹងអ្វីទាំងអស់ រហូតដល់ពេលគ្រូបង្វឹកថ្មីលោក Koeman ចូលកាន់តំណែងបានជាង ២ ខែទើបលោកទទួលបានលិខិតបញ្ឈប់តួនាទីពី Barcelona៕
ប្រភព៖ MarCa