ប៉ូលិស ស៊ើបរកឃើញមូលហេតុពិត ដែលធ្វើឱ្យ Maradona បាត់បង់ជីវិតហើយ!
ក្រោយការស៊ីបអង្កេតយ៉ាងម៉ត់ចត់ជុំវិញករណីស្លាប់របស់ លោក Diego Maradona ប៉ូលិសបានរកឃើញថា ករណីស្លាប់របស់លោក Maradona គឺបណ្តាលមកពីការធ្វេសប្រហែសពីសំណាក់គ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក ។
បើតាមរបាយការណ៍ប៉ូលិសបានបង្ហាញថា មុនពេលសា្លប់ ១ សប្តាហ៍លោក Maradona បានដួលបោកក្បាលនៅបន្ទប់ទឹក ក្នុងផ្ទះតែម្នាក់ឯង ហើយលោកបានទទួលការវះកាត់ខួរក្បាល ដោយជោគជ័យ ក៏ប៉ុន្តែក្រោយពីវះកាត់ លោកបានមកសម្រាកនៅផ្ទះវិញ ដោយមិនមានគ្រូពេទ្យ ឬ នរណាម្នាក់នៅថែរក្សាលោកឡើយ ខណៈដែលគ្រូពេទ្យបានស្នើសុំឱ្យគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក ឬ អ្នកមានឯកទេសណាម្នាក់នៅពិនិត្យតាមដានលោកជាប់ជាប្រចាំ។ តែមិនបានប៉ុន្មានផងលោកត្រូវបានគេដឹងថាដេកស្លាប់នៅក្នុងផ្ទះតែម្នាក់ឯង ដោយមិនមានអ្នកមើលថែទៅវិញ ។
គួរឱ្យដឹងដែរថា លោក Diego Maradona បានទទួលមរណភាពកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគគាំងបេះដូង ដែលធ្វើឱ្យប្រទេសអាហ្សង់ទីទាំងមូល មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់វីរបុរសបាល់ទាត់រូបនេះ ក្នុងវ័យត្រឹម ៦០ ឆ្នាំ៕
ប្រភព៖ Ma©a