Cavani លេងសើចជ្រុល ទទួលការរិះគន់យ៉ាងចាស់ដៃ លើករណីរើសអើងពូជសាសន៍
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (English FA) បានបើកការស៊ើបអង្គេត ជុំវិញការបង្ហោះសាររបស់ កីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Edinson Cavani ដែលអាចចាត់ទុកថាជាការរើសអើងពូជសាសន៍ ។
ក្រោយពីទទួលបាននូវដំណឹងនេះ ភ្លាមកីឡាករ Edinson Cavani បានធ្វើការសុំទោស ទៅដល់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ចំពោះកំហុសកើតឡើងពីការលេងសើចមិនបានគិតគ្រប់ជ្រុងជ្រោយមួយនេះ។ សហព័ន្ធកីឡាបាល់ទាត់ក៏ធ្លាប់ពិន័យ កីឡាករ Suarez ៨ ប្រកួតម្តងរួចមកហើយ ទាក់ទងទៅនឹងសាររើសអើងជាតិសាសន៍បែបនេះ ។
គួររំលឹកដែរថា កាលពីថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ កីឡាករខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប Manchester United បានបង្ហោះ Story នៅក្នុងបណ្តាញសង្គម IG របស់ខ្លួនដោយបានប្រើពាក្យថា «Gracias negrito» ដែលមានន័យថា «អរគុណ ម៉ៅៗ» ក្នុងន័យលេងសើចតែប៉ុណ្ណោះ ៕
ប្រភព៖ world-today-new