FFC ប្រកាសផ្អាកការប្រកួតទាំងអស់ បន្ទាប់ពីបើកប្រកួតវិញបានត្រឹម ១ សប្តាហ៍
កាលពីយប់ថ្ងៃ ច័ន្ទ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញលិខិតបន្ទាន់មួយ ដើម្បីជូនដំណឹងទៅដល់ក្រុមបាល់ទាត់ ក៏ដូចជាអ្នកពាក់ព័ន្ធទៅនឹងការប្រកួតនានា ដើម្បីផ្អាករាល់ការប្រកួតនានាទាំងអស់ រហូតមានការជូនដំណឹងជាថ្មី ។
ការផ្អាកការប្រកួតនេះ ត្រូវបានគេដឹងថា ដោយសារតែមានការរីករាលដាលឆ្លងកូវីដ ១៩ ក្នុងសហគមន៍ជាលើកដំបូង ហើយបើគិតមកទល់ព្រឹកថ្ងៃ អង្គារ៏ ទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រសួងបានប្រកាសរកឃើញអ្នកផ្ទុកកូវីដ ១៩ ចំនួន ១៧ នាក់ហើយ។
គួរឱ្យដឹងដែរថា ការប្រកួតនានាទើបតែបានបើកឱ្យដំណើរការឡើងវិញកាលពីចុងខែ វិច្ឆិកានេះប៉ុណ្ណោះ ក្រោយពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍ ៣ វិច្ឆិកាកន្លងមក ហើយបើគិតមកដល់ពេលប្រកាសបិទឡើងវិញនេះ FFC បានដំណើរការបានត្រឹមតែ ១ សប្តាហ៍តែប៉ុណ្ណោះ៕
ប្រភព៖ FFC