Real Madrid គ្រោងឱ្យ Kubo ទៅ Real Betis ក្រោយខឹង Sevilla មិនដាក់ឱ្យលេង
Takefusa Kubo កីឡាករវ័យ ១៩ ឆ្នាំ របស់ក្លិប Real Madrid បច្ចុប្បន្នកំពុងតែដាក់ឱ្យក្លិប Villarreal ខ្ចីជើង កំពុងតែប្រឈមមុខនឹងការផ្លាស់ទៅលេងនៅក្លិបថ្មីទៀតហើយ នេះបើតាមការឱ្យដឹងពីក្លិប Real Madrid ដែលជាអាណាព្យាបាលកីឡាកររូបនេះ ។
ចំពោះមួលហេតុដែលកីឡាករនេះត្រៀមនឹងប្តូរក្លិបថ្មី គឺដោយសារតែក្លិប Villarreal មិនសូវបានដាក់ឱ្យកីឡាកររូបនេះ បង្ហាញមុខក្នុងការប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ ។ ដូចនេះ ដើម្បីអភិវឌ្ឍកីឡាកររូបនេះបន្ថែម Real Madrid កំពុងតែពិចារណាដាក់ឱ្យ Real Betis ខ្ចីជើង នាទីផ្សារពាក់កណ្តាលរដូវកាល ២០២០-២០២១ នេះ ។
គួរឱ្យដឹងថា Real Madrid បានទិញកីឡាករជម្រើសជាតិរូបនេះពីក្លិប Yokohama F.Marinos ដើម្បីយកមកដុសខាត់បន្ថែមឱ្យក្លាយជាកីឡាករលំដាប់ពិភពលោក ដែលបានដាក់ឱ្យក្លិប Mallorca ខ្ចីជើងនៅឆ្នាំ ២០១៩ និង Villarreal ខ្ចីជើងនាឆ្នាំនេះ៕
ប្រភព៖ VHN