លេងធម៌ក្តៅ Honda ប្រកាសនឹងដើរចេញពីក្លិប បើគ្មានគ្រូបង្វឹកមកដឹកនាំផ្ទាល់
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ នៅក្នុងគណនី twitter របស់កីឡាករសញ្ជាតិជប៉ុន Keisuke Honda បានសរសេរសារមួយបង្ហាញអំពីការចង់ចាកចេញពីក្លិប Botafugo របស់ខ្លួន ក្រោយពេលដែលមានបញ្ហាមួយចំនួននៅក្នុងក្រុម ដោយគ្រូបង្វឹកមិនបានមកដឹកនាំផ្ទាល់ និង មកផ្តល់កម្លាំងចិត្តដល់កូនក្រុមទាល់តែសោះ ។
ក្លិបនៅលីគកំពូលប្រេស៊ីលមួយនេះ បានចាញ់ ៣ ប្រកួតចុងក្រោយ ដោយសារតែមិនមានគ្រូបង្វឹកមកដឹកនាំផ្ទាល់ ។ ហើយរាល់ការហ្វឹកហាត់ និង ផ្តល់ដំបូន្មានត្រូវបានគ្រូបង្វឹកធ្វើឡើងតាមវីដេអូ ដោយសារតែលោកមានបញ្ហាសុខភាពត្រូវសម្រាកនៅមន្ទីរពេទ្យ ។
គួរឱ្យដឹងដែរថា ក្លិបលីគកំពូលប្រស៊ីល Botafogo ដែលអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាកំពុងប្រកបអាជីពនេះ កំពុងតែស្ថិតនៅលេខរៀងទី ១៩ ក្នុងចំណោមក្រុមទាំង ២០ ដែលជាចំណាត់ថ្នាក់ត្រូវកាត់ទៅលេងនៅលីគទី ២ ៕
ប្រភព៖ VHN