ManU ប្តេជ្ញាចិត្តនាំយក Dembale មកឱ្យបាននៅដើមឆ្នាំក្រោយ!
ក្រោយពីខកខានក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Ousamane Dembela ខ្សែប្រយុទ្ធរបស់ FC Barcelona មកកាន់ទឹកដីអង់គ្លេស កាលពីមុនចាប់ផ្តើមរដូវកាល ២០២១ នេះ ក្លិប Manchester United បានប្រកាសអំពីគម្រោងរបស់ខ្លួនក្នុងការនាំយកកីឡាកររូបនេះ មកកាន់ក្លិបរបស់ខ្លួនឱ្យបាន នាពេលឆាប់ៗខាងមុខនេះ ។
ក្លិប Manchester United បានប្រកាសថាខ្លួននឹងនាំយកកីឡាករស្បែកខ្មៅរូបនេះមក ក្នុងនាមជាកីឡាករខ្ចីជើងពី Barcelona ប្រសិនបើការទីញមិនបានសម្រេចដូចរដូវកាលនេះ ។ និយាយជារួម គឺធ្វើយ៉ាងណាក៏ដោយដើម្បីតែបានកីឡាកររូបនេះ មកលេងនៅលើទឹកដី Old Traford នាការដោះដូរកីឡាករលើកក្រោយ ពីព្រោះក្លិបសង្ឃឹមយ៉ាងមុតមាំថា គេនឹងក្លាយជាវីរបុរសរបស់ ManU ។
គួរឱ្យដឹងដែរថា កីឡាករបារាំងស្បែកខ្មៅ វ័យ២៣ឆ្នាំខាងលើនេះ កំពុងតែត្រូវប៉ាន់ខ្លាំងពីក្លិបធំៗ ខណៈដែលក្លិបបច្ចុប្បន្ន Barcelona កំពុងតែដុនដាបខ្លាំង ហើយកីឡាករជាច្រើនកំពុងត្រៀមជើងព្រួលផ្ទេរទៅក្លិបផ្សេងគ្រប់ៗគ្នា ៕
ប្រភព៖ buaksib