FIFA បញ្ចេញបេក្ខភាព ប្រជែងពានកីឡាករល្អបំផុតប្រចាំឆ្នាំ ២០២០
ទោះបីជារងការញាំញីពីមេរោគកូវីដ ១៩ ក្តី ក៏ពានរង្វាន់ FIFA THE BEST របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក នៅតែដំណើរការជាធម្មតាដដែល ។ ដោយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ FIFA បានបញ្ចេញបេក្ខភាពរបស់ខ្លួនចំនួន ១១ រូប ដែលនឹងត្រូវប្រជែងគ្នាដណ្តើមពានកីឡាករល្អលំដាប់ពិភពលោកមួយនេះ ។
កីឡាករទាំង ១១ នាក់រួមមាន ៖
- Thiago Alcântara (កីឡាករក្លិប FC Bayern München និង Liverpool FC)
- Cristiano Ronaldo (កីឡាករក្លិប Juventus FC)
- Kevin De Bruyne (កីឡាករក្លិប Manchester City FC)
- Robert Lewandowski (កីឡាករក្លិប FC Bayern München)
- Sadio Mané (កីឡាករក្លិប Liverpool FC)
- Kylian Mbappé (កីឡាករក្លិប Paris Saint-Germain)
- Lionel Messi (កីឡាករក្លិប FC Barcelona)
- Neymar (កីឡាករក្លិប Paris Saint-Germain)
- Sergio Ramos (កីឡាករក្លិប Real Madrid CF)
- Mohamed Salah (កីឡាករក្លិប Liverpool FC )
- Virgil van Dijk (កីឡាករក្លិប Liverpool FC)
ប្រភព៖ FIFA