Griezman ថាលេងល្អ ឬ មិនល្អ គ្មានអ្វីទាក់ទងនឹងម៉ូដសក់ទេ
កីឡាករខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លិប FC Barcelona បានឆ្លើយតបទៅនឹងអ្នកគាំទ្រមួយចំនួនរបស់គេ ដែលតែងតែលើកយកហេតុផលថាមកពីម៉ូដសក់កីឡាកររូបនេះ ទើបធ្វើឱ្យគេមិនសូវជោគជ័យខ្លាំងនៅក្លិបថ្មីនេះ ។ កីឡាកររូបនេះ បានបន្ថែមថា គេមកទីនេះ (Barcelona) គឺដើម្បីបញ្ចេញសមត្ថភាព ដូចនេះម៉ូដសក់មិនមែនជាអ្វីដែលគេគួរបារម្ភនោះទេ ។
កីឡាកររូបនេះ បានផ្លាស់មកកាន់ FC Barcelona កាលពីរដូវកាលមុន ក៏ប៉ុន្តែគេហាក់បង្ហាញទម្រង់លេងមិនសូវបានល្អឡើយ ដែលខុសកាលពីនៅក្លិបចាស់ AT Madrid ដែលរកគ្រាប់បាល់បានជិត ១០០ គ្រាប់ ត្រឹម ១៨០ ប្រកួត រហូតទទួលការចាប់អារម្មណ៍ពី Barcelona ។
ទាក់ទងទៅនឹងរឿងនេះ អ្នកគាំទ្រមួយចំនួនបានដាក់ការស្តីបន្ទោសថាមកពីម៉ូដសក់វែងរបស់គេ ទើបធ្វើឱ្យគេធ្លាក់ជើងខ្លាំង មិនដូចកាលនៅ AT Madrid ដែលមានម៉ូតសក់ខ្លីផ្តល់ហុងស៊ុយខ្លាំងដល់គេ ៕
ប្រភព៖ goal