ទំនេរយូរពេក Floyd Mayweather ប្រកាសឡើងសង្វៀននៅជប៉ុន ខែកុម្ភៈឆ្នាំក្រោយ
អ្នកប្រដាល់សម្បូរលុយចាយដូចក្រដាស Floyd Mayweather បានប្រកាសលាការចូលនិវត្តន៍របស់ខ្លួនកាលពីពេលកន្លងទៅនេះ ដោយប្រកាសថ្ងៃយ៉ាងច្បាស់ក្នុងការវិលត្រលប់មកកាន់អាជីពប្រដាល់ឡើងវិញ គឺនៅខែកុម្ភៈឆ្នាំ ២០២១ ខាងមុខនេះ ។
កីឡាករសញ្ជាតិអាមេរិកដែលមានកំណត់ត្រាមិនដែលចាញ់រូបនេះបានប្រកាសថា សង្វៀនដែលរូបគេនឹងចូលរួមនោះគឺជាការប្រកួតដ៏ធំមួយនៅជប៉ុន ដែលធ្វើឡើងនៅទីក្រុងតូក្យួ ។ ចំពោះដៃគូប្រកួត រូបគេបានបញ្ជាក់ថា មិនដឹងជានរណាឡើយ ហើយប្រកួតបែបណាក៏នៅមិនទាន់ដឹងឡើយ អ្វីដែលគេចង់ឱ្យដំណឺងនោះគឺការវិលមកកាន់សង្វៀនវិញរបស់គេតែប៉ុណ្ណោះ ។
គួរឱ្យដឹងដែរថា Floyd Mayweather គឺជាកីឡាករដែលល្បីជាងគេរបស់អាមរិក ដែលធ្លាប់ផ្តួលដៃគូខ្លាំងៗ ដូចជា Many Paquiov, Mcgregor ដែលកំពុងកាន់កំណត់ត្រាមិនប្រកួតមិនដែលចាញ់សោះ ក្នុងការឡើងសង្វៀន ៥០ លើករបស់គេ ៕
ប្រភព៖ AMS