ពុទ្ធោអើយ! មនុស្សតម្រង់ជួរគ្នារាប់រយគីឡូម៉ែត្រ ដើម្បីតែចាំគោរពវិញ្ញាណក្ខន្ធ Maradona ចុងក្រោយ
មនុស្សជាច្រើននាក់បានតម្រង់ជួរនៅតាមដងផ្លូវនៃ ទីក្រុង Plaza De Mario ដើម្បីបានជួបលោក Diego Maradona ដែលត្រូវបានគេផ្តល់គោរមងារថាជា (The Man Hand of God) ជាចុងក្រោយម្តងទៀត នៅវិមានប្រធានាធិបតីអាហ្សង់ទីន ដែលត្រូវបានគេស្មានដឹងថាមានចម្ងាយរាប់រយគីឡូម៉ែត្រ ខណៈដែលតួលេខពិតប្រាកដនៃអ្នកតម្រង់ជួរចាំចូលគោរពវីញ្ញានក័ន្ធរបស់លោក Maradona នេះ នៅមិនទាន់អាចកំណត់បាននៅឡើយទេ ។
ចំពោះពិធីបុណ្យសពលោក Maradona ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ និង នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយនឹងមានរយៈពេល ២ ថ្ងៃ ។ ដោយសារតែមានរយៈពេលខ្លីបែបនេះហើយ ទើបមនុស្សម្នាខិតខំសស្រាកសស្រាំមកតម្រង់ជួរចាំគោរពវិញ្ញាក្ខន្ធលោក ដើម្បិកុំឱ្យខកខានឱកាសជួបវីរៈបុរសរបស់ខ្លួន ។ ចំពោះលោកប្រធានាធិបតីអាហ្សង់ទីនគឺលោក Alberto Fernandez ក៏បានបញ្ឈប់កម្មវិធីនានារបស់គាត់នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ និង នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដូចនេះ ដើម្បិបានរៀបចំពិធីកាន់ទុក្ខលោក Maradona ។
គួរឱ្យដឹងដែរថាលោក Maradona បានស្លាប់កាលពីយប់ថ្ងៃពុធ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅក្នុងប្រទេសអាហ្សង់ទីន ដោយជំងីប្រចាំកាយគាំបេះដូង ប្រមាណជា ១ សប្តាហ៍តែប៉ុណ្ណោះក្រោយថ្ងៃខួបកំណើតវ័យ ៦០ ឆ្នាំ របស់គាត់ ៕
ប្រភព៖ kenh14