Erling Haaland បានកំណត់ត្រាថ្មីមួយនៅ Champions League
បើគិតមកត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ កីឡាករខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland របស់ក្លិប Borussia Dortmund រកបានគ្រាប់បាល់ ១៦ គ្រាប់ហើយ នៅក្នុងតារាងអ្នកស៊ុតបញ្ជូលទី ក្នុងពានរង្វាន់ UEFA Champions League ។
គ្រាប់បាល់ទាំង ១៦ គ្រាប់ គិតត្រឹម ១២ ប្រកួតនេះ វាល្មមគ្រប់គ្រាន់ក្នុងការធ្វើឱ្យរូបគេបានកំណត់ត្រាថ្មីមួយ គឺជាកីឡាករដែលរកគ្រាប់បាល់បានលើស ១៥ គ្រាប់លឿនជាងគេបំផុតប្រចាំពានរង្វាន់នេះ ។
គួរឱ្យដឹងដែរថា ក្នុងពានរង្វាន់ UEFA Champions League នេះ Haaland ធ្វើបានល្អជាង Ronaldo ទៅទៀត ដោយមានគ្រាប់បាល់លើស Ronado (រកបានត្រឹម ១៤ គ្រាប់) ដល់ទៅ ២ គ្រាប់ខណៈដែលគេមានទើបប្រកួតបាន ១២ ប្រកួតតែប៉ុណ្ណោះ ៕
ប្រភព៖ cornerkick