UEFA Champions League រកឃើញក្រុម ៤ កក់កៅអីវគ្គ ១/៨
ការប្រកួតពានរង្វាន់ក្លិបដ៏ធំជាងគេបង្អស់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២០-២០២១ បានឈានដល់ប្រកួតទី ៤ របស់ខ្លួនហើយ ដោយក្នុងនោះមានក្រុមចំនួន ៤ ហើយ ដែលបានកក់កៅអីវគ្គ ១/៨ ជាបន្ត ។
ក្រុមដែលបានឡើងទៅកក់កៅអីទាំង ៤ នោះ គឺមកពីលីគកំពូលអេស្ប៉ាញចំនួន ២ ក្រុម (Barcelona និង Sevilla), លីគកំពូលអង់គ្លេស Premier League ១ ក្រុម (Chelsea), និង លីគកំពូលអ៊ីតាលី Seria A ១ ក្រុម (Juventus) ។
Barcelona
Sevilla
Chelsea
Juventus
គួរឱ្យដឹងដែរថា ក្នុងពានរង្វាន់ UEFA Champions League វគ្គចែកពូលនេះ ក្រុមទាំងអស់នៅសល់ការប្រកួត ២ ប្រកួតទៀតនៅក្នុងដៃទៀត ។ ខណៈដែលការប្រកួតវគ្គ ១/៨ និងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ដោយក្រុមទាំង ១៦ នឹងត្រូវចាប់គូគ្នាប្រកួត ២ ជើង ដើម្បីចម្រាញ់យក ៨ ក្រុមទៅវគ្គបន្ទាប់ ៕
ប្រភព៖ UCL