ក្រុម ៣ ដែល វិសាខា អាចប៉ះក្នុងពាន AFC CUP 2021
ក្រុមវិសាខា ទទួលបានកៅអីវគ្គជម្រុះ AFC CUP 2021 ដែលត្រូវប្រកួតជម្រុះ ២ ប្រកួតសិន ប្រសិនបើឈ្នះទើបអាចឡើងទៅកាន់វគ្គចែកពួល AFC CUP 2021 បាន ។ ក្នុងនោះដែរ មានក្រុមចំនួន ៦ នៅក្នុងវគ្គជម្រុះនេះ ដែលមកពី កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ទីម័រ និង ព្រុយណេ ។
ក្នុងចំណោមក្រុមទាំង ៦ នេះ មានតែក្រុម ៣ ប៉ុណ្ណោះដែលអាចប៉ះក្រុម វិសាខា ដែលតំណាងឱ្យកម្ពុជា គឺក្រុម Lao Toyota (ឡាវ), Leonak United (ទីម័រ) និង ក្រុមជើងឯកមកពីប្រទេសព្រុយណេ ដោយសារតែក្រុមទាំង ៣ នេះ ស្ថិតនៅក្នុងក្រុមដែលមានចំណាត់ថ្នាក់ទាបទាំង ៣ (ឡាវ ទីម័រ ព្រុយណេ) ។ រីឯកម្ពុជា ឥណ្ឌូនេស៊ី និង មីយ៉ាន់ម៉ា គឺមិនត្រូវប៉ះគ្នាឡើយ ដោយសារតែ ស្ថិតនៅក្នុងចំណាត់ថ្នាក់ក្រុមល្អទាំង ៣ ។
Lao Toyota (ឡាវ)
Leonak United (ទីម័រ)
គួរឱ្យដឹងដែរថា លទ្ធផលច្បាស់ ១០០% នឹងដឹងនៅក្រោយការចាប់ឆ្នោត ហើយការប្រកួតវគ្គជម្រុះនេះ គ្រោងធ្វើឡើងនៅថ្ងៃទី ២០ មករា ឆ្នាំ ២០២១ សម្រាប់ជើងទី ១ និង ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ សម្រាប់ជើងទី ២ ៕
ប្រភព៖ VHN