កំពូលអ្នកកីឡាកាស រហ័សនាមអ្នកកប់ខ្មោច Undertaker ប្រកាសចូលនិវត្តន៍ហើយ! (វីដេអូ)
កាលពីថ្ងៃច័ន្ទ ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅក្នុងកម្មវិធី Survivor Series 2020 របស់សង្វៀន WWE អ្នកកីឡាកាសរហ័សនាមអ្នកកប់ខ្មោច Undertaker បានប្រកាសលាអ្នកគាំទ្រ ចូលនិវត្តន៍ក្នុងវ័យ ៥៥ ឆ្នាំ ចាប់ពីពេលនេះតទៅពីសង្វៀន WWE ។
ការប្រកាសចូលនិវត្តន៍នេះ Undertaker ដែលមានឈ្មោះពិត Mark Calaway បានថ្លែងអំណរគុណទៅដល់អ្នកគាំទ្រដែលនៅតែបន្តគាំទ្ររូបលោកអស់រយៈពេល ៣០ ឆ្នាំមកនេះ។
ចំពោះការសម្រេចចិត្តដើរចេញពីសង្វៀននេះ លោកពិតជាសោកស្តាយមែនទែន តែបានបញ្ជាក់ថា វាគឺជាអ្វីដែលលោកត្រូវធ្វើនៅពេលនេះ ។
គួររំលឹកដែរថា Undertaker គឺជាអ្នកកីឡាកាសដ៏ល្បីមួយរូបរបស់សង្វៀន WWE ដែលបានឈានជើងចូលសង្វៀនកីឡាកាសដំបូង កាលពីឆ្នាំ ១៩៨៧ ពោលគឺអស់រយៈកាល ៣៣ ឆ្នាំមកហើយ ៕
ប្រភព៖ BBC