Zlatan កំពុងកាន់កាប់តារាងអ្នកស៊ុតច្រើនជាងគេ ខណៈ Ronaldo តាមពីក្រោយ
ស្ថិតនៅក្នុងវ័យ ៣៩ឆ្នាំ កីឡាករ Zlatan Ibrahimovic កំពុងតែស្ថិតក្នុងបញ្ជីកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ Seria A រដូវកាលនេះ ដោយមាន ១០គ្រាប់ ក្នុងដៃ ក្នុងការប្រកួត Italy Seria ប្រចាំសប្តាហ៍ទី ៨ នេះ ។
ដ្បិតតែមានវ័យជ្រេខ្លាំងទៅហើយក្តី ប៉ុន្តែកីឡាករសញ្ជាតិស៊ុយអែត រហស្សនាមលោកព្រះរូបនេះ នៅតែធ្វើបានល្អ ដោយជួយឱ្យ AC Milan ឈរនៅចំណាត់ថ្នាក់លេខ ១ ហើយតែងតែរកបានគ្រាប់បាល់ស្ទើរតែគ្រប់ការប្រកួត ។
ទោះបីជាបែបនេះក្តី កីឡាកររូបសង្ហា Cristiano Ronaldo ក៏មិនបណ្តោយឱ្យ Zlatan កាន់កាប់កំពូលតារាងដោយឯកឯងដែរ ដោយកំពុងតែខិតខំតាមពីក្រោយដោយឈរនៅលេខ ២ ជាកីឡាករដែលស៊ុតច្រើនជាងគេ ដោយរកបាន ៨ គ្រាប់ហើយ គិតត្រឹម ៨ ប្រកួតដូចគ្នា ៕
ប្រភព៖ soccerway