ភ្នំពេញក្រោន កំពុងពិចារណាលើលោក Lee Tae Hoon ខណៈគ្រូបង្វឹកចាស់ ក្លាយជានាយកបច្ចេកទេសក្លិប
នៅល្ងាចថ្ងៃ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោនបាន ប្រកាសជាផ្លូវការ តែងតាំងលោក ស៊ុំ វណ្ណា អតីតគ្រូបង្វឹកភ្នំពេញក្រោនរដូវកាល ២០២០ កន្លងទៅនេះ ឱ្យក្លាយទៅជានាយកបច្ចេកទេសក្លិប ភ្នំពេញក្រោន ដោយកាន់កាប់ការអភិវឌ្ឍន៍ឈុតយុវជន និង ឈុតបាល់ទាត់នារីប្រចាំក្លិប ។
ចំពោះរឿងរ៉ាវតំណែងគ្រូបង្វឹកថ្មីរបស់ខ្លួន ក្លិបភ្នំពេញក្រោន មិនទាន់បញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ តែបានបញ្ជាក់ថាបេក្ខភាពគ្រូបង្វឹកថ្មីមាន លោក Lee Tae Hoon ដែរក្នុងចំណោមគ្រូបង្វឹកទាំង ៥ រូបដែលក្លិបកំពុងត្រួតពិនិត្យ ។
គួរឱ្យដឹងដែរថា លោក Lee Tae Hoon ក្រោយពីបាត់បង់តំណែងជាគ្រូបង្គោលជម្រើសជាតិកម្ពុជា លោកបានដឹកនាំឈុតយុវជនអាយុក្រោម ១៥ ឆ្នាំ នៅសាលាបាល់ទាត់ជាតិបាទី មុននឹងទៅប្រកបអាជីពនៅវៀតណាម ដោយបានដឹកនាំក្រុមជម្រើសជាតិវៀតណាម និង ឈុតធំក្លិបលីគកំពូលវៀតណាម មុនការត្រលប់មកកម្ពុជាលើកនេះ ៕
ប្រភព៖ PPCFC