ទោះដើរចេញឆ្នាំក្រោយ Messi នៅតែអាចបើកលុយ ៦០ លានដុល្លារពី Barcelona
ខ្សែប្រយុទ្ធរបស់ក្លិប FC Barcelona សញ្ជាតិអាហ្សង់ទីន Lionel Messi មានកុងត្រានៅជាមួយនឹងក្លិបរបស់ខ្លួន ត្រឹមពាក់កណ្តាលរដូវកាលក្រោយតែប៉ុណ្ណោះ ដោយសារតែកីឡាកររូបនេះ បានបញ្ជាក់ថា មិនចង់បន្តកុងត្រាជាមួយនឹងក្លិបនេះ បន្តទៀតឡើយ ។
នៅក្នុងកុងត្រារបស់កីឡាករខាងលើ បានបញ្ជាក់ថាកីឡាកររូបនេះ នឹងអាចទទួលបាននូវកញ្ចប់ទឹកប្រាក់ចំនួន ៦០ លានដុល្លារបន្ថែមពីលើថ្លៃនានា នៅក្នុងកុងត្រា នៅពេលដែលរូបគេមិនចាកចេញមុនចប់កុងត្រា ។
គួរឱ្យដឹងដែរថា ដ្បិតមិនព្រមបន្តកុងត្រាជាមួយនឹងក្លិប FC Barcelona ក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះ មិនទាន់ស្វែងរកទ្រនំថ្មីនៅឡើយទេ ស្របពេលដែលមានក្លិបជាច្រើនកំពុងចរចារចង់បាន ដែលមានដូចជាក្លឹប PSG និង ManCity ជាដើម ៕
ប្រភព៖ goal