លោក ស៊ុំ វណ្ណា បង្ហោះសារ លាភ្នំពេញក្រោន ព្រមទាំងសោកស្ដាយដែលធ្វើមិនបានល្អ
កាលពីថ្ងៃច័ន្ទ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ លោក ស៊ុំ វណ្ណា គ្រូបង្គោលក្លិបបាល់ទាត់ ភ្នំពេញក្រោន បានប្រកាសលាក្លិបបាល់ទាត់ភ្នំពេញក្រោន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តាមរយៈគណនីផេករបស់លោកផ្ទាល់ ។
ក្នុងសារនោះ លោក ក៏បានបញ្ជាក់ដែរថា វាពិតជាមានន័យសម្រាប់លោក ដែលបានដឹកនាំក្លិបមួយនេះ ហើយបើទោះបីជាលោកធ្វើមិនបានល្អក្នុងរដូវកាលនេះ តែលោកសង្ឃឹមយ៉ាងមុតមាំថា ក្លិបនឹងនៅតែខ្លាំងក្រោយពេលលោកចាកចេញ ។
គួរឱ្យដឹងដែរថា លោក ស៊ុំ វណ្ណា ក៏មានការងារជាមន្ត្រីរាជការនៅក្រសួងការងារ និង ក៏ជាគ្រូបង្រៀនមួយរូបផងដែរ៕
ប្រភព៖ SumVannaFB