Suarez នឹងខកខានជំនួបប៉ះ Barcelona និង ប្រេស៊ីល ដោយសារឆ្លងកូវីដ-១៩
សហព័ន្ធកីឡបាល់ទាត់អ៊ុយរ៉ាហ្គាយ បានប្រកាសកាលពីយប់ថ្ងៃចន្ទ ទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា តារាស៊ុត Suarez ត្រូវបានរកឃើញថា មានផ្ទុកវីរុស កូវីដ ១៩ ដែលនេះនឹងធ្វើឱ្យគេត្រូវអវត្តមានក្នុងជំនួបសំខាន់ៗ ២ ទាំងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ និង ក្លិប Atlético Madrid ។
ចំពោះក្រុម AT Madrid នឹងត្រូវបាត់បង់ខ្សែប្រយុទ្ធនេះ ទល់នឹងក្លិបចាស់របស់គេ Barcelona ចំណែកឯជម្រើសជាតិអ៊ុយរ៉ាហ្គាយវិញ នឹងត្រូវលេងដោយខ្វះខ្សែប្រយុទ្ធជួរមុខរូបនេះ ទល់នឹងក្រុមខ្លាំង ប្រេស៊ីល ក្នុងវគ្គជម្រុះ World Cup ។
ឱ្យដឹងដែរថា កីឡាករខាងលើបានស្នាក់នៅ និង ហ្វឹកហាត់ជាមួយនឹងជម្រើសជាតិអ៊ុយរ៉ាហ្គាយ ប្រមាណជា ១ សប្តាហ៍មកហើយ មុននឹងតេស្តិ៍ឃើញកូវីដ ១៩ ដោយមិនទាន់ដឹងច្បាស់នៅឡើយទេថា តើគេបានចម្លងមេរោគនេះទៅកាន់សមាជិកក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបណាខ្លះ ៕
ប្រភព៖ cbssport