សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ពិចារណាដកខ្លួនពីពានរង្វាន់ធំៗ ដោយសារកូវីដ-១៩
នាព្រឹកថ្ងៃចន្ទ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានប្រកាសថា សហព័ន្ធកីឡាបាល់ទាត់របស់ខ្លួន កំពុងតែពិចារណាក្នុងការដកខ្លួនចេញពីពានរង្វាន់បាល់ទាត់នានា ដែលមានដូចជា ពានរង្វាន់ AFF Suzuki Cup និង វគ្គជម្រុះ World Cup ជាដើម។
ស្ថានភាពនៃការផ្ទុះឡើង នៃរលកទី ២ ចំពោះបញ្ហាកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងតែកើនឡើង ដោយមានមនុស្សឆ្លងច្រើន រាប់ពាន់នាក់ក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលប្រទេសមួយនេះ បានសម្រេចចិត្តបិទប្រទេសជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតិឱ្យ ពលរដ្ឋចាកចេញពីប្រទេសនេះឡើយ ។ ក្នុងនោះដែរ មិនថាកីឡាករផ្នែកផ្សេងៗ ឬ កីឡាករបាល់ទាត់ គឺមិនត្រូវបានអនុញ្ញាតិឱ្យចាកចេញពីប្រទេសដូចគ្នា ។
ចំពោះបញ្ហានេះ វាបានធ្វើឱ្យក្រុមតំណាងជាតិរបស់ខ្លួន រាំងស្ទះក្នុងការធ្វើដំណើរទៅប្រកួតក្នុងកម្មវិធីជាច្រើន ។ ជាក់ស្តែង ក្លិប Johor Darul Tak’zim បានដកខ្លួនពីការប្រកួត AFC Champions League ដោយសារតែ វិធានការណ៍បិទប្រទេសរបស់ម៉ាឡេស៊ីនេះ ៕
ប្រភព៖ smmsport