Mahamed Salah កំពូលខ្សែប្រយុទ្ធ Liverpool ឆ្លងកូវីដ ១៩
ខ្សែប្រយុទ្ធ Mahamed Salah របស់ក្លិបបាល់ទាត់ Liverpool ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបប្រកាសថា វិជ្ជមានកូវីដ ១៩ ខណៈពេលដែលលោក បានមកចូលរួមជាមួយនឹងក្រុមជម្រើសជាតិអេហ្ស៊ីប ដើម្បីចូលរួមក្នុងការប្រកួតពាន Africa Cup ជាមួយនឹងក្រុមជម្រើសជាតិ Togo ។
តាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប កីឡាកររូបនេះមិនមានរោគសញ្ញា ឬ អាការៈអ្វីឡើយ ហើយពេលនេះត្រូវបានគ្រូបង្វឹកឱ្យសម្រាកសិន។ យ៉ាងណាមិញ ចំពោះសមាជិកជម្រើសជាតិអេហ្ស៊ីបដទៃទៀត កំពុងតែមានសុខភាពល្អ និង គ្មាននរណាម្នាក់វិជ្ជមានកូវីដ ១៩ ឡើយ បើគិតមកទល់នឹងថ្ងៃច័ន្ទ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។
គួរឱ្យដឹងដែរថា កីឡាកររូបនេះកំពុងតែឈរកំពូលតារាង Premier League ក្នុងនាមជាកីឡាករ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ដោយរកបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួនបាន ៨ ប្រកួត ៕
ប្រភព៖ aljazeera