លីគកំពូលប្រទេសអាស៊ាន រកឃើញជើងឯក ៦ ហើយ នៅប្រទេសខ្លះកំពុងស្ទះព្រោះកូវីដ
គិតមកទល់ពេលនេះ លីគកំពូលមីយ៉ាន់ម៉ា, ឡាវ, ម៉ាឡេស៊ី, កម្ពុជា, វៀតណាម និង ហ្វីលីពីន បានបញ្ចប់ ដោយបានរកឃើញជើងឯកជាផ្លូវការ បន្ទាប់ពីមានលីគខ្លះត្រូវបានផ្អាកម្ដងជាពីរដង ដោយសារការជំងឺរាតត្បាតកូវីដ-១៩ ក្នុងនោះលីគកំពូលសិង្ហបុរី និង ថៃ កំពុងដំណើរការ ខណៈដែលលីគកំពូលទីម័របានលុបចោល ហើយលីគឥណ្ឌូនេស៊ី លើកទៅឆ្នាំ ២០២១ ។ ខាងក្រោមនេះជាលីគកំពូលដែលរកឃើញជើងឯក មានដូចជា ៖
១-កម្ពុជា (បឹងកេត)
២-មីយ៉ាន់ម៉ា (Shan United)
៣-ឡាវ (Lao Toyota)
៤-ម៉ាឡេស៊ី (Johor Darul Tazim)
៥-ហ្វីលីពីន (United City)
៦-វៀតណាម (Viettel FC)